អំពីយើង
ប្រវត្តិ
ចាប់តាំងពីសកម្មភាពរបស់យើងលើកដំបូងនៅជំរំភៀសខ្លួនក្នុងឆ្នាំ ១៩៩១ រហូតមកដល់ពេលបច្ចុប្បន្ន…នេះគឺជា ពត៌មានលំអិតអំពីប្រវត្តិរបស់គ្រួសារថ្មី និងការងាររបស់ខ្លួនក្នុងការជួយកុមារកម្ពុជា។
ទស្សនៈ
យុទ្ធសាស្ត្រ និងវត្ថុបំណងនៃមូលនិធិខ្មែរ គឺត្រូវបានកំណត់ដោយផ្អែកលើតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្លួនបម្រើ ហើយត្រូវបានរៀបចំទៅតាមស្ថានភាពក្នុងតំបន់។ ដោយមិនមាននិន្នាការនយោបាយ និងសាសនា អង្គការគ្រួសារថ្មី ត្រូវបានមគ្គុទ្ទេសក៍ដោយគំនិតដែលផ្អែកទៅលើហេតុផលល្អ និងប្រតិបត្តិនូវសកម្មភាពដែលមាននិរន្តរភាពនៅក្នុង តំបន់។
សូមអានបន្ថែម
រចនាសម្ព័ន្ធ
ការិយាល័យកណ្តាលរបស់អង្គការដែលមានទីតាំងនៅទីក្រុងភ្នំពេញ ជាអ្នកសម្របសម្រួលក្រុមការងារដែលទទួលខុស ត្រូវទៅលើសកម្មភាពទាំងឡាយនៅក្នុងវិស័យ សុខមាលភាពកុមារ, ជំនួយគាំទ្រទៅលើការអប់រំ និងការផ្សព្វផ្សាយ សិល្បៈ និងវប្បធម៌ខ្មែរ។ អង្គភាពរបស់អង្គការគ្រួសារថ្មីទាំងឡាយដែលមានមូលដ្ឋាននៅអឺរ៉ុប ជាអ្នកផ្តល់ជំនួយគាំទ្រ ជាពិសេសទៅលើផ្នែកហិរញ្ញវត្ថុ។
សូមអានបន្ថែម
ការបង្កើតមូលនិធិនៅក្នុងប្រទេសកម្ពុជា
ចាប់តាំងពីការក៏កើតឡើងក្នុងឆ្នាំ ១៩៩១ គ្រួសារថ្មី គឺជាមូលនិធិនាំមុខគេក្នុងការផ្តល់ជំនួយដល់កុមារកម្ពុជា។ ការអភិវឌ្ឍន៍របស់មូលនិធិនឹងមិនអាចធ្វើទៅបានទេប្រសិនបើមិនមានការចូលរួម និងដឹកនាំពីសំណាក់តួអង្គក្នុងតំបន់។ បុគ្គលិកជនជាតិខ្មែរចំនួនជិត ៤០០នាក់ ធ្វើការងារជារៀងរាល់ថ្ងៃដើម្បីបំពេញបេសកម្មរបស់មូលនិធិ។ បុគ្គលិកទាំង អស់នោះធ្វើការងារដោយមានការជួយគាំទ្រពីសំណាក់អ្នកស្ម័គ្រចិត្តមកពីអឺរ៉ុប។
សូមអានបន្ថែម
សាខានៅអឺរ៉ុប
គ្រួសារថ្មី គឺត្រូវបានទទួលស្គាល់ជាអង្គការមនុស្សធម៌នៅប្រទេស បារាំង ស្វីស និងចក្រភពអង់គ្លេស។ មូលនិធិកម្ពុជា ត្រូវបានជួយគាំទ្រដោយអ្នកស្ម័គ្រចិត្តជាច្រើន ដែលអ្នកទាំងនោះធ្វើការយ៉ាងសកម្មក្នុងការទំនាក់ទំនង ការស្វែងរក ជំនួយ ហើយធ្វើការជាមួយគ្នានៅក្នុងសមាគមអឺរ៉ុបទាំងនេះ។
សូមអានបន្ថែម
តម្លាភាពផ្នែកហិរញ្ញវត្ថុ
ហិរញ្ញវត្ថុរបស់យើងគឺអាស្រ័យទៅលើការពិនិត្យពិច័យដែលលំអិតបំផុត។ គណនេយ្យខ្មែរ និងអឺរ៉ុបរបស់យើងគឹត្រូវ បានត្រូវបានធ្វើសាវនកម្មរៀងរាល់ឆ្នាំ ដោយសាវនករឯករាជ្យ។ ដោយការប្រើប្រាស់អ្នកស្ម័គ្រចិត្ត និងការប្រកាន់ខ្ជាប់ នូវគោលនយោបាយហិរញ្ញវត្ថុដែលតឹងរឹងនោះ យើងអាចធានាទៅលើការចំណាយរដ្ឋបាលដែលតែងតែមានចំនួនតិចជា ៤ភាគរយនៃការចំណាយសរុប។
សូមអានបន្ថែម
ឯកសារ
លោកអ្នកអាចរកបាននូវឯកសារយោងទាំងអស់សម្រាប់គ្រួសារថ្មីដូចជា ៖ ធម្មនុញ្ញបង្កើតគោលការណ៍មគ្គុទ្ធេសក៍របស់
អង្គភាព រច្ចនាសម្ព័នរបស់អង្គភាពសម្រាប់កម្មវិធីនិមួយៗ គណនេយ្យ និងលក្ខន្តិកៈទាំងឡាយរបស់មូនិធិខ្មែរ ៘
សូមអានបន្ថែម

